ការព្យាបាលរោគសញ្ញានានានៅផ្ទះ

អ្នកដែលមាន ជំងឺស្រាល ជាធម្មតាអាចព្យាបាលរោគសញ្ញារបស់ពួកគេ ហើយ ជាសះស្បើយឡើងវិញនៅផ្ទះ។
អ្នកអាចព្យាបាលរោគសញ្ញា COVID-19 កម្រិតស្រាល តាមវិធីស្រដៀងគ្នានឹងវិធីដែលអ្នកនឹងព្យាបាលគ្រុនផ្តាសាយដែរ។ ការសម្រាក ជួយរាងកាយរបស់អ្នកដើម្បីប្រយុទ្ធប្រឆាំងទល់នឹងមេរោគ ហើយ ថ្នាំបំបាត់ការឈឺចាប់ដោយគ្មានវេជ្ជបញ្ជា អាចបន្ធូរបន្ថយភាពមិនស្រួលដែលបណ្តាលមកពីគ្រុនក្តៅ ឬការឈឺចាប់។
អ្វីដែលអ្នកចាំបាច់ត្រូវដឹង
ប្រសិនបើអ្នកមានរោគសញ្ញា COVID-19 កម្រិតស្រាល អ្នកគួរតែសម្រាក ហើយរក្សាជាតិទឹកឱ្យបានល្អ។ ការប្រើប្រាស់រយៈពេលខ្លីនៃថ្នាំបំបាត់ការឈឺចាប់ ដូចជាថ្នាំប៉ារ៉ាសេតាមុល ឬថ្នាំអ៊ីប៊ុយប្រូហ្វេន (ibuprofen) អាចបន្ថយការឈឺចាប់។
ថ្នាំពេទ្យនានាដូចជាថ្នាំអង់ទីប៊ីយោទិច ivermectin និង hydroxychloroquine មិនមានប្រសិទ្ធភាពប្រឆាំងទល់នឹង COVID-19 ហើយមិនបានអនុម័តសម្រាប់ការព្យាបាល COVID-19 នៅក្នុងប្រទេសអូស្ត្រាលីទេ។
អ្នកមិនគួរទិញថ្នាំពេទ្យណាមួយ រួមទាំង ivermectin ពីគេហទំព័រដែលមិនបានផ្ទៀងផ្ទាត់ឡើយ ពីព្រោះការនេះអាចធ្វើឱ្យអ្នកប្រឈមនឹងហានិភ័យធ្ងន់ធ្ងរនៃប្រតិកម្មមិនល្អ។
អ្នកដែលមានរោគសញ្ញា COVID-19 ធ្ងន់ធ្ងរ ប្រហែលជាត្រូវទទួលការព្យាបាលនៅមន្ទីរពេទ្យដោយប្រើថ្នាំ corticosteroids ថ្នាំប្រឆាំងវីរុសដូចជាថ្នាំ remdesivir និងថ្នាំដទៃទៀត អាស្រ័យថាតើរោគសញ្ញារបស់ពួកគេធ្ងន់ធ្ងរប៉ុនណាដែរ។
ប្រសិនបើអ្នកមានការព្រួយបារម្ភ ឬសំណួរណាមួយអំពីថ្នាំពេទ្យ ឬវិធីព្យាបាលរោគសញ្ញារបស់អ្នក សូមទាក់ទងមកវេជ្ជបណ្ឌិតព្យាបាលរោគទូទៅ (GP) របស់អ្នក។
តើមានសំណួរផ្សេងទៀតអំពី COVID ទេ? ទទួលបានភាពច្បាស់លាស់អំពី COVID
ប្រើ ឧបករណ៍ពិនិត្យរោគសញ្ញា COVID-19 និងឱសថព្យាបាលប្រឆាំងនឹងវីរុស ដើម្បីឱ្យបានដឹង ថាតើអ្នកត្រូវការស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្តដែរឬទេ។
ហៅបណ្តាញទូរសព្ទជំនួយជាតិស្តីពីវីរុសកូរ៉ូណា តាមលេខ 1800 020 080 នៅពេលណាក៏បាន ប្រសិនបើអ្នកត្រូវការដំបូន្មាន។