ពេលណា និងវិធីធ្វើតេស្ត

មធ្យោបាយដែលអាចទុកចិត្តបានតែមួយគត់ដើម្បីឱ្យដឹងថាអ្នកមាន COVID-19 គឺត្រូវធ្វើតេស្ត។ ការធ្វើតេស្តពីរប្រភេទ ត្រូវបានណែនាំនៅក្នុងប្រទេសអូស្ត្រាលី៖
• ការធ្វើតេស្តប្រតិកម្មខ្សែសង្វាក់ប៉ូលីម៉េរ៉ាស (Polymerase) (PCR) ត្រូវបានធ្វើឡើងតាមរយៈ GP របស់អ្នក ឬនៅគ្លីនិកធ្វើតេស្ត។ តេស្តទាំងនេះមានភាពត្រឹមត្រូវជាង ប៉ុន្តែលទ្ធផលត្រូវចំណាយពេល 1-3 ថ្ងៃ។
• ការធ្វើតេស្តអង់ទីហ្សែនរហ័ស (RATs) អាចទិញបានពីឱសថស្ថាន ផ្សារទំនើប ឬតាមអនឡាញ។ តេស្តទាំងនេះអាចធ្វើបានគ្រប់ទីកន្លែង រួមមាននៅតាមផ្ទះ ដែលផ្តល់លទ្ធផលក្នុងរយៈពេល 15-20 នាទី។
អ្វីដែលអ្នកចាំបាច់ត្រូវដឹង
អ្នកគួរតែធ្វើតេស្ត ប្រសិនបើអ្នកមានរោគសញ្ញា COVID-19 ណាមួយ ទោះបីជាវាស្រាលក៏ដោយ។
អ្នកក៏គួរធ្វើតេស្តផងដែរ ប្រសិនបើអ្នកត្រូវបានចាត់ទុកថាជាអ្នកមានទំនាក់ទំនងជិតស្និទ្ធរបស់បុគ្គលដែលមាន COVID-19។
ប្រសិនបើអ្នកបានឆ្លង COVID-19 រួចហើយ អ្នកគួរតែធ្វើតេស្ត ប្រសិនបើអ្នកកើតមានរោគសញ្ញាថ្មីៗយ៉ាងហោចណាស់ 4 សប្តាហ៍ បន្ទាប់ពីការជាសះស្បើយឡើងវិញ។
ចូរពិចារណាធ្វើតេស្តអង់ទីហ្សែនរហ័ស ប្រសិនបើអ្នកនឹងទៅទស្សនាកន្លែងថែទាំមនុស្សចាស់ ទៅលេងនរណាម្នាក់ដែលមានជំងឺរ៉ាំរ៉ៃ ឬចូលរួមកម្មវិធី ឬពិធីជប់លៀង។
អ្នកគួរតែធ្វើតេស្ដ ប្រសិនបើវាជាផ្នែកនៃកម្មវិធីពិនិត្យមើល COVID សម្រាប់សាលារៀន ឬនិយោជករបស់អ្នក។
តើមានសំណួរផ្សេងទៀតអំពី COVID ទេ? ទទួលបានភាពច្បាស់លាស់អំពី COVID
ប្រើ ឧបករណ៍ពិនិត្យរោគសញ្ញា COVID-19 និងឱសថព្យាបាលប្រឆាំងនឹងវីរុស ដើម្បីឱ្យបានដឹង ថាតើអ្នកត្រូវការស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្តដែរឬទេ។
ហៅបណ្តាញទូរសព្ទជំនួយជាតិស្តីពីវីរុសកូរ៉ូណា តាមលេខ 1800 020 080 នៅពេលណាក៏បាន ប្រសិនបើអ្នកត្រូវការដំបូន្មាន។