រោគសញ្ញានានា និងពេលណាត្រូវទទួលជំនួយ

ស្វែងយល់អំពី រោគសញ្ញា COVID-19 កម្រិតស្រាល និងមធ្យម ដែលជាធម្មតាអាចព្យាបាលនៅផ្ទះបាន។ ដឹងពីវិធីសម្គាល់ រោគសញ្ញាធ្ងន់ធ្ងរនានា ដែលនឹងត្រូវការការព្យាបាលខាងវេជ្ជសាស្ត្រ។
ចុចលើតំណភ្ជាប់នៅខាងក្រោមទំព័រនេះ សម្រាប់បញ្ជីនៃរោគសញ្ញាទូទៅនៃ COVID-19 ទាំងអស់។ ប្រសិនបើអ្នកមិនប្រាកដថាត្រូវធ្វើអ្វីទេ សូមប្រើ ឧបករណ៍ពិនិត្យរោគសញ្ញា COVID-19។
អ្វីដែលអ្នកចាំបាច់ត្រូវដឹង
រោគសញ្ញាស្រាលនានា ដែលជាធម្មតាអាចគ្រប់គ្រងបាននៅផ្ទះរួមមានហៀរសំបោរ ឈឺបំពង់ក ក្អក ឈឺនិងចុកចាប់ ឈឺក្បាល ក្តៅខ្លួន (សីតុណ្ហភាពខ្ពស់) និងអស់កម្លាំង។
ប្រសិនបើអ្នកមាន COVID-19 ហើយមានផ្ទៃពោះ មានជំងឺរ៉ាំរ៉ៃ ឬមានការព្រួយបារម្ភ សូមទាក់ទងមក GP របស់អ្នក — ទោះបីជាអ្នកមានរោគសញ្ញាស្រាលក៏ដោយ។
អ្នកគួរតែតាមដានរោគសញ្ញាកម្រិតមធ្យមឱ្យបានដិតដល់ និងស្វែងរកដំបូន្មានវេជ្ជសាស្រ្ត ប្រសិនបើវាកាន់តែអាក្រក់ទៅៗ។ ទាំងនេះរួមមានការចាំបាច់ត្រូវការដកដង្ហើមឱ្យខ្លាំង ខណៈពេលកំពុងដើរជុំវិញផ្ទះរបស់អ្នក គ្រុនក្តៅលើសពី 38 អង្សារសេ ដែលមិនឆ្លើយតបនឹងការព្យាបាល ហើយមានការលំបាកក្នុងការក្រោកពីដំណេក។
ចូរសួរខ្លួនអ្នកនូវសំណួរទាំងនេះនៅពេលព្រឹក ពេលរសៀល និងពេលយប់។ តើខ្ញុំអាចរៀបចំអាហារដោយខ្លួនឯងបានទេ? តើខ្ញុំអាចផឹកទឹកបានទេ? តើខ្ញុំអាចទៅបង្គន់ជាធម្មតាបានទេ? តើខ្ញុំអាចលេបថ្នាំពេទ្យធម្មតាបានទេ? ប្រសិនបើអ្នកឆ្លើយថា 'ទេ' ចំពោះសំណួរទាំងនេះណាមួយ សូមទូរសព្ទទៅ GP របស់អ្នក។
រោគសញ្ញាធ្ងន់ធ្ងររួមមានដង្ហើមខ្លីនៅពេលសម្រាក ឬមិនអាចនិយាយចេញជាឃ្លា ងងុយដេក និងឈឺទ្រូងមានរយៈពេលលើសពី 10 នាទី។ ប្រសិនបើអ្នកមានរោគសញ្ញាធ្ងន់ធ្ងរ សូមហៅទូរសព្ទទៅលេខសូន្យបីដង (000) សម្រាប់រថយន្តសង្គ្រោះបន្ទាន់ ហើយប្រាប់អ្នកលើកទូរសព្ទថាអ្នកមាន COVID-19។
តើមានសំណួរផ្សេងទៀតអំពី COVID ទេ? ទទួលបានភាពច្បាស់លាស់អំពី COVID
ប្រើ ឧបករណ៍ពិនិត្យរោគសញ្ញា COVID-19 ដើម្បីឱ្យបានដឹងថាតើអ្នកត្រូវការស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្តដែរឬទេ។
ហៅទូរសព្ទទៅបណ្តាញទូរសព្ទជំនួយជាតិស្តីពីវីរុសកូរ៉ូណា តាមលេខ 1800 020 080 — ចុចលេខ 8 ដើម្បីទទួលបានព័ត៌មានផ្នែកសុខភាពជាភាសារបស់អ្នក។