Healthdirect Free Australian health advice you can count on.

Medical problem? Call 1800 022 222. If you need urgent medical help, call triple zero immediately

healthdirect Australia is a free service where you can talk to a nurse or doctor who can help you know what to do.

beginning of content

រៀបចំផ្ទះរបស់អ្នកសម្រាប់ COVID

របៀបរៀបចំផ្ទះរបស់អ្នកសម្រាប់ COVID

ប្រសិនបើមនុស្សក្នុងក្រុមគ្រួសារ ឬសមាជិកក្រុមគ្រួសារម្នាក់ធ្វើតេស្ត វិជ្ជមាន COVID-19 អ្នកនឹងចាំបាច់ត្រូវរៀបចំទីកន្លែង ឬបន្ទប់ដែលពួកគេអាចនៅឆ្ងាយពីអ្នកដទៃ ប្រសិនបើអាចធ្វើទៅបាន។

អ្នកគ្រប់គ្នានៅក្នុងផ្ទះនឹងត្រូវ ធ្វើការប្រុងប្រយ័ត្ន ភ្លាមៗ ដូច្នេះវាជាការល្អក្នុងការ ទិញថ្នាំពេទ្យ ផលិតផលលាងសម្អាត និង គ្រឿងទេសសំខាន់ៗទុកឱ្យបានមុន

នេះគឺជាគន្លឹះខ្លះៗដើម្បីជួយអ្នកឱ្យត្រៀមខ្លួន និងរក្សាសុវត្ថិភាព។


អ្វីដែលអ្នកចាំបាច់ត្រូវដឹង

បុគ្គលដែលមាន COVID-19 គួរតែមានបន្ទប់មួយដាច់ដោយឡែក និងមានខ្យល់ចេញចូលល្អសម្រាប់គេង ដែលមានផ្លូវចេញចូលទៅកាន់បន្ទប់ទឹកដាច់ដោយឡែកមួយ ប្រសិនបើអាចធ្វើទៅបាន។


ដោយសារផ្ទៃដែលប៉ះពាល់ញឹកញាប់ - ដូចជាដៃទ្វារ កុងតាក់បិទបើកភ្លើង បង្គន់ ក្បាលរ៉ូប៊ីនេទឹក និងផើងទឹក - នឹងត្រូវសម្អាតឱ្យបានញឹកញាប់ ត្រូវប្រាកដថាអ្នកមានថ្នាំសម្លាប់មេរោគ និងសាប៊ូគ្រប់គ្រាន់។


ស្តុកទុកម៉ាស់មុខ សាប៊ូ ទឹកថ្នាំអនាម័យសម្អាតដៃ ស្រោមដៃដែលប្រើរួចបោះចោល ក្រដាសជូតមាត់ និងថ្នាំបំបាត់ការឈឺចាប់ដូចជាថ្នាំប៉ារ៉ាសេតាម៉ុល។


ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ក្រដាសជូតមាត់ ធុងសំរាម និងសាប៊ូ ឬទឹកថ្នាំអនាម័យសម្អាតដៃដែលមានជាតិអាល់កុល នៅពេញទូទាំងផ្ទះរបស់អ្នក។


ត្រូវប្រាកដថាបុគ្គលដែលមាន COVID-19 មានចាន ពែង សមស្លាបព្រាកាំបិត កន្សែងងូតទឹក ប្រដាប់ប្រដាគ្រែ និងរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនផ្សេងទៀត ពីព្រោះថាមិនគួរប្រើប្រាស់របស់ទាំងនេះរួមគ្នា ជាមួយអ្នកដទៃក្នុងក្រុមគ្រួសារទេ។

ព័ត៌មានបន្ថែមអំពីការរៀបចំ


តើមានសំណួរផ្សេងទៀតអំពី COVID ទេ? ទទួលបានភាពច្បាស់លាស់អំពី COVID


ប្រើ ឧបករណ៍ពិនិត្យរោគសញ្ញា COVID-19 និងឱសថព្យាបាលប្រឆាំងនឹងវីរុស ដើម្បីឱ្យបានដឹង ថាតើអ្នកត្រូវការស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្តដែរឬទេ។

ហៅបណ្តាញទូរសព្ទជំនួយជាតិស្តីពីវីរុសកូរ៉ូណា តាមលេខ 1800 020 080 នៅពេលណាក៏បាន ប្រសិនបើអ្នកត្រូវការដំបូន្មាន។

ព័ត៌មានបន្ថែមអំពី COVID-19


Healthdirect 24hr 7 days a week hotline

24 hour health advice you can count on

1800 022 222

Government Accredited with over 140 information partners

We are a government-funded service, providing quality, approved health information and advice

Australian Government, health department logo ACT Government logo New South Wales government, health department logo Northen Territory Government logo Government of South Australia, health department logo Tasmanian government logo Victorian government logo Government of Western Australia, health department logo

Healthdirect Australia acknowledges the Traditional Owners of Country throughout Australia and their continuing connection to land, sea and community. We pay our respects to the Traditional Owners and to Elders both past and present.