អំឡុងពេលឆ្លងរបស់អ្នក

រយៈពេលឆ្លង COVID-19 អាចប្រែប្រួល ប៉ុន្តែមនុស្សភាគច្រើនត្រូវបានចាត់ទុកថាឆ្លង ចាប់ពី 48 ម៉ោង មុនពេលរោគសញ្ញានានារបស់ពួកគេចាប់ផ្តើម។
រយៈពេលនៅដាច់ដោយឡែកពីគេគឺជាគោលការណ៍ណែនាំ ដោយព្រោះថាជំងឺនេះធ្វើសកម្មភាពខុសៗគ្នាចំពោះមនុស្សម្នាក់ៗ។ ប្រសិនបើអ្នកនៅតែមានរោគសញ្ញា អ្នកនៅតែអាចឆ្លងបាន។
អ្វីដែលអ្នកចាំបាច់ត្រូវដឹង
អ្នកដែលនៅតែមានរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវ ដូចជាគ្រុនក្តៅ ក្អក ដង្ហើមខ្លី ឬឈឺបំពង់ក បន្ទាប់ពី 7 ថ្ងៃ នៅតែត្រូវបានចាត់ទុកថាអាចឆ្លងបាន។
វីរុស COVID-19 ឆ្លងតាមរយៈការក្អក ឬដោយការប៉ះជាមួយដៃ ផ្ទៃនៃរបស់ផ្សេងៗ ឬវត្ថុដែលឆ្លងវីរុស។ ខណៈពេលដែលអ្នកមានរោគសញ្ញា ហើយភ្លាមៗបន្ទាប់ពីនោះ ចូររក្សាគម្លាតរបស់អ្នកពីអ្នកដទៃ លាងដៃរបស់អ្នក និងខ្ទប់មាត់របស់អ្នកជាមួយកែងដៃរបស់អ្នក ប្រសិនបើអ្នកមានការក្អកយូរ។
COVID-19 អាចឆ្លងរាលដាលយ៉ាងឆាប់រហ័ស និងឆ្លងច្រើនជាងជំងឺគ្រុងផ្តាសាយធំទៅទៀត។
ប្រសិនបើរយៈពេល 7 ថ្ងៃ បានកន្លងផុតទៅ ហើយអ្នកនៅតែមានរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវ (ដូចជាក្អក ហៀរសំបោរ ឬឈឺបំពង់ក) ចាប់តាំងពីការធ្វើតេស្តវិជ្ជមានលើកដំបូងរបស់អ្នក អ្នកគួរតែរក្សាការនៅដាច់ដោយឡែកពីគេ រហូតដល់រោគសញ្ញាទាំងនេះបានសះស្បើយ។
តើមានសំណួរផ្សេងទៀតអំពី COVID ទេ? ទទួលបានភាពច្បាស់លាស់អំពី COVID
ប្រើ ឧបករណ៍ពិនិត្យរោគសញ្ញា COVID-19 និងឱសថព្យាបាលប្រឆាំងនឹងវីរុស ដើម្បីឱ្យបានដឹង ថាតើអ្នកត្រូវការស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្តដែរឬទេ។
ហៅបណ្តាញទូរសព្ទជំនួយជាតិស្តីពីវីរុសកូរ៉ូណា តាមលេខ 1800 020 080 នៅពេលណាក៏បាន ប្រសិនបើអ្នកត្រូវការដំបូន្មាន។
Last reviewed: July 2022