តាមដានរោគសញ្ញា COVID របស់អ្នក

មនុស្សជាច្រើនអាចគ្រប់គ្រង COVID-19 នៅផ្ទះបាន ហើយអាចមិនមានរោគសញ្ញា ឬមានរោគសញ្ញាកម្រិតស្រាល ទៅមធ្យម។ ប៉ុន្តែ រោគសញ្ញាអាចផ្លាស់ប្តូរ ដូច្នេះវាសំខាន់ក្នុងការយល់ដឹងអំពីអ្វីដែលត្រូវរកមើល ប្រសិនបើពួកគេកាន់តែអាក្រក់ទៅៗ។
អ្នកគួរតែតាមដានរោគសញ្ញាកម្រិតមធ្យមឱ្យបានដិតដល់ និងស្វែងរកដំបូន្មានវេជ្ជសាស្រ្ត ប្រសិនបើវាកាន់តែអាក្រក់ទៅៗ។
អ្វីដែលអ្នកចាំបាច់ត្រូវដឹង
រោគសញ្ញាធ្ងន់ធ្ងររួមមានដង្ហើមខ្លី សូម្បីតែនៅពេលសម្រាក ឬមិនអាចនិយាយចេញជាឃ្លា ងងុយដេក និងឈឺទ្រូងមានរយៈពេលលើសពី 10 នាទី។ ប្រសិនបើអ្នកមានរោគសញ្ញាធ្ងន់ធ្ងរ សូមហៅទូរសព្ទទៅលេខសូន្យបីដង (000) សម្រាប់រថយន្តសង្គ្រោះបន្ទាន់ ហើយប្រាប់បុគ្កលិកថាអ្នកមាន COVID-19។
ខណៈពេលដែលអ្នកមាន COVID-19 សូមសួរខ្លួនអ្នកនូវសំណួរទាំងនេះនៅពេលព្រឹក ពេលរសៀល និងនៅពេលយប់។ តើខ្ញុំអាចរៀបចំអាហារដោយខ្លួនឯងបានទេ? តើខ្ញុំអាចផឹកទឹកបានទេ? តើខ្ញុំអាចទៅបង្គន់ជាធម្មតាបានទេ? តើខ្ញុំអាចលេបថ្នាំពេទ្យធម្មតាបានទេ? ប្រសិនបើអ្នកឆ្លើយថា 'ទេ' ចំពោះសំណួរទាំងនេះណាមួយ សូមទូរសព្ទទៅ GP របស់អ្នក។
COVID-19 គឺជាជំងឺផ្លូវដង្ហើម ដូច្នេះអ្នកអាចតាមដាន ប្រសិនបើអ្នកកាន់តែអាក្រក់ទៅៗ ដោយពិនិត្យមើលការដកដង្ហើមរបស់អ្នក។ GP របស់អ្នក ប្រហែលជាបានផ្តល់ ឱ្យអ្នកនូវឧបករណ៍វាស់ជីពចរមួយ ដើម្បីពិនិត្យអត្រាបេះដូង និងកម្រិតអុកស៊ីហ្សែនរបស់អ្នក។
រក្សាកំណត់ហេតុប្រចាំថ្ងៃ ដើម្បីតាមដានរោគសញ្ញារបស់អ្នក និងធ្វើតាមផែនការសកម្មភាព COVID-19 របស់អ្នក ប្រសិនបើអ្នកមាន។
ប្រសិនបើអ្នកមាន COVID-19 ហើយមានផ្ទៃពោះ មានជំងឺរ៉ាំរ៉ៃ ឬមានការព្រួយបារម្ភ សូមទាក់ទងមក GP របស់អ្នក ឬហៅ បណ្តាញទូរសព្ទជំនួយជាតិស្តីពីវីរុសកូរ៉ូណា - ទោះបីជាអ្នកមានរោគសញ្ញាកម្រិតស្រាលក៏ដោយ។
តើមានសំណួរផ្សេងទៀតអំពី COVID ទេ? ទទួលបានភាពច្បាស់លាស់អំពី COVID
ប្រើ ឧបករណ៍ពិនិត្យរោគសញ្ញា COVID-19 និងឱសថព្យាបាលប្រឆាំងនឹងវីរុស ដើម្បីឱ្យបានដឹង ថាតើអ្នកត្រូវការស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្តដែរឬទេ។
ហៅបណ្តាញទូរសព្ទជំនួយជាតិស្តីពីវីរុសកូរ៉ូណា តាមលេខ 1800 020 080 នៅពេលណាក៏បាន ប្រសិនបើអ្នកត្រូវការដំបូន្មាន។
Last reviewed: July 2022