ការគាំទ្រសម្រាប់អ្នកដែលមាន COVID

ប្រសិនបើអ្នក កំពុងស្នាក់នៅផ្ទះ ដោយព្រោះអ្នកមាន COVID-19 ហើយជា មនុស្សងាយរងគ្រោះ ឬជាពលរដ្ឋអូស្ត្រាលីមានវ័យចាស់ ជំនួយគឺអាចរកបាន។
មាន សេវាកម្មគាំទ្រ ជាច្រើនដែលអាចផ្តល់ថ្នាំពេទ្យ និងគ្រឿងទេសដល់ផ្ទះរបស់អ្នក។ អ្នកក៏អាចទទួលបានជំនួយសុខភាពផ្លូវចិត្តផងដែរ។
អ្វីដែលអ្នកចាំបាច់ត្រូវដឹង
ប្រសិនបើអ្នកនៅផ្ទះតែម្នាក់ឯង ចូរស្នើសុំក្រុមគ្រួសារ មិត្តភ័ក្តិ ឬអ្នកជិតខាងយកគ្រឿងផ្គត់ផ្គង់សំខាន់ៗដូចជាគ្រឿងទេស និងថ្នាំពេទ្យមកឱ្យអ្នក។
ឱសថស្ថានក្នុងតំបន់របស់អ្នក ប្រហែលជាអាចបញ្ជូនថ្នាំរបស់អ្នកទៅឱ្យអ្នក។ សូមសួរពួកគេថាតើពួកគេអាចផ្តល់សេវាកម្មនេះបានដែរឬទេ។
អ្នកអាចបញ្ជាទិញគ្រឿងទេសតាមអនឡាញ។
ការមានអារម្មណ៍ថប់បារម្ភ ទុក្ខព្រួយ និងកង្វល់គឺជារឿងធម្មតាទេ។ ការរក្សាទំនាក់ទំនងជាមួយមិត្តភ័ក្តិ និងក្រុមគ្រួសារអាចជួយបាន។ ជាជម្រើស ចូរនិយាយទៅកាន់ GP របស់អ្នក អំពីការទទួលបានជំនួយសុខភាពផ្លូវចិត្តដោយឥតគិតថ្លៃ ឬមានតម្លៃទាប។
បណ្តាញទូរសព្ទគាំទ្រមនុស្សចាស់ដែលមាន COVID-19 ផ្តល់ព័ត៌មាន និងការគាំទ្រសម្រាប់ពលរដ្ឋអូស្ត្រាលីវ័យចំណាស់ ក្រុមគ្រួសារ និងអ្នកថែទាំរបស់ពួកគេ។ ទូរសព្ទទៅលេខ 1800 171 866 ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8.30 ព្រឹក ដល់ម៉ោង 6 ល្ងាច។
តើមានសំណួរផ្សេងទៀតអំពី COVID ទេ? ទទួលបានភាពច្បាស់លាស់អំពី COVID
ប្រើ ឧបករណ៍ពិនិត្យរោគសញ្ញា COVID-19 និងឱសថព្យាបាលប្រឆាំងនឹងវីរុស ដើម្បីឱ្យបានដឹង ថាតើអ្នកត្រូវការស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្តដែរឬទេ។
ហៅបណ្តាញទូរសព្ទជំនួយជាតិស្តីពីវីរុសកូរ៉ូណា តាមលេខ 1800 020 080 នៅពេលណាក៏បាន ប្រសិនបើអ្នកត្រូវការដំបូន្មាន។