អ្វីដែលត្រូវធ្វើប្រសិនបើអ្នកមាន COVID

មនុស្សភាគច្រើនដែល ធ្វើតេស្តវិជ្ជមាន COVID-19 នឹងមានះរោគសញ្ញាស្រាលដែលអាចព្យាបាលបាននៅផ្ទះ។ ទោះបីជាអ្នកមិនមានរោគសញ្ញាក៏ដោយ ព័ត៌មាននេះនឹងជួយឱ្យអ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នកមានសុវត្ថិភាព។
វាមានសារៈសំខាន់ណាស់ដែលត្រូវអនុញ្ញាតឱ្យនរណាម្នាក់ដែលអ្នកបានទាក់ទងជាមួយ បានដឹងអំពីស្ថានភាពរបស់អ្នក។ ប្រសិនបើ រោគសញ្ញារបស់អ្នកកាន់តែអាក្រក់ទៅ ឬអ្នកព្រួយបារម្ភ សូមទាក់ទងមកវេជ្ជបណ្ឌិតរបស់អ្នក។
អ្វីដែលអ្នកចាំបាច់ត្រូវដឹង
ប្រសិនបើអ្នកឆ្លង COVID-19 អ្នកគួរតែស្នាក់នៅផ្ទះ រហូតដល់រោគសញ្ញារបស់អ្នកបានជាបាត់អស់។ សូមពិនិត្យមើលគេហទំព័ររបស់ក្រសួងសុខាភិបាលរបស់អ្នកសម្រាប់ព័ត៌មានចុងក្រោយបំផុត។
ប្រសិនបើរោគសញ្ញារបស់អ្នកស្រាល អ្នកគួរតែអាចជាសះស្បើយឡើងវិញនៅផ្ទះបានដោយសុវត្ថិភាព។ តាមដាន និងព្យាបាលរោគសញ្ញារបស់អ្នក។
មនុស្សមួយចំនួនអាចមានសិទ្ធិទទួលបានឱសថព្យាបាលប្រឆាំងនឹងវីរុស។ ប្រើ ឧបករណ៍ពិនិត្យរោគសញ្ញា COVID-19 និងឱសថព្យាបាលប្រឆាំងនឹងវីរុស ដើម្បីពិនិត្យមើលថាតើអ្នកអាចមានសិទ្ធិទទួលឬអត់។
ជូនដំណឹងដល់នរណាម្នាក់ដែលអ្នកមានទំនាក់ទំនងជាមួយក្នុងពេលថ្មីៗនេះ ដើម្បីឱ្យពួកគេអាចតាមដានរោគសញ្ញា រួមទាំងទំនាក់ទំនងក្នុងផ្ទះ គ្រួសារ មិត្តភ័ក្តិ និងមិត្តរួមការងារ។
ប្រសិនបើអ្នកមានអាយុលើសពី 65 ឆ្នាំ មានផ្ទៃពោះ ឬមានស្ថានភាពសុខភាពបន្តឥតឈប់ សូមទាក់ទងមក GP របស់អ្នក ឬសេវាកម្មសុខភាពក្នុងតំបន់សម្រាប់ដំបូន្មាន។
ប្រសិនបើរោគសញ្ញារបស់អ្នកកាន់តែអាក្រក់ទៅៗ សូមប្រើ ឧបករណ៍ពិនិត្យរោគសញ្ញា COVID-19 និងឱសថព្យាបាលប្រឆាំងនឹងវីរុស ដើម្បីឱ្យបានដឹងថាតើអ្នកត្រូវការជំនួយផ្នែកវេជ្ជសាស្រ្តដែរឬទេ។ ប្រសិនបើរោគសញ្ញារបស់អ្នកកាន់តែធ្ងន់ធ្ងរ សូមទូរសព្ទទៅលេខសូន្យបីដង (000) ឬអញ្ជើញទៅផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ។
តើមានសំណួរផ្សេងទៀតអំពី COVID ទេ? ទទួលបានភាពច្បាស់លាស់អំពី COVID
ប្រើ ឧបករណ៍ពិនិត្យរោគសញ្ញា COVID-19 និងឱសថព្យាបាលប្រឆាំងនឹងវីរុស ដើម្បីឱ្យបានដឹង ថាតើអ្នកត្រូវការស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្តដែរឬទេ។
ហៅបណ្តាញទូរសព្ទជំនួយជាតិស្តីពីវីរុសកូរ៉ូណា តាមលេខ 1800 020 080 នៅពេលណាក៏បាន ប្រសិនបើអ្នកត្រូវការដំបូន្មាន។