ការយល់ដឹងអំពី COVID រយៈពេលយូរ

ខណៈពេលដែលមិនសូវឃើញកើតមានក្តី មនុស្សមួយចំនួនអាចកើតមាន បញ្ហាសុខភាពរយៈពេលវែង ដែលបណ្តាលមកពី COVID-19។ មនុស្សមួយចំនួនអាចបន្តមានរោគសញ្ញារយៈពេលច្រើន សប្តាហ៍ ឬច្រើនខែ បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យរបស់ពួកគេ។ ជួនកាល នេះត្រូវបានគេហៅថា 'COVID រយៈពេលយូរ' ឬ 'ស្ថានភាពសុខភាពក្រោយ COVID-19'។
ការសិក្សាកំពុងបន្តដើម្បីស្វែងយល់ពីមូលហេតុដែលមនុស្សមួយចំនួនវិវត្តទៅជា COVID រយៈពេលយូរ ហើយអ្នកផ្សេងទៀតមិនមាន។
អ្វីដែលអ្នកចាំបាច់ត្រូវដឹង
COVID រយៈពេលយូរ ជួនកាលត្រូវបានគេហៅថា ស្ថានភាពសុខភាពក្រោយ COVID-19។ នេះគឺជាអំឡុងពេលដែលរោគសញ្ញា COVID-19 នៅតែមាន ឬវិវត្តយូរក្រោយមក បន្ទាប់ពីជំងឺធ្ងន់ធ្ងររបស់អ្នក។ រោគសញ្ញាទាំងនេះអាចមានរយៈពេលច្រើនសប្តាហ៍ ឬជួនកាលច្រើនខែ។
រោគសញ្ញាទូទៅបំផុតនៃ COVID រយៈពេលយូរ រួមមានអស់កម្លាំង ឈឺក្បាល ក្អកជាប់រហូត វិលមុខដង្ហើមខ្លី គេងមិនលក់ និងភ្លេចភ្លាំងនិងពិបាកប្រមូលស្មារតី។ មនុស្សខ្លះដែលមាន COVID រយៈពេលយូរ អាចមានអារម្មណ៍ទាប ឬថប់បារម្ភ។
អ្នកដែលមានរោគប្រចាំកាយដូចជាជំងឺទឹកនោមផ្អែម ជំងឺធាត់ ជំងឺសួត ជំងឺបេះដូង ឬជំងឺលើសឈាម ទំនងជាមានផលវិបាករយៈពេលវែងពីការឆ្លង COVID-19។
COVID រយៈពេលយូរ អាចត្រូវបានធ្វើរោគវិនិច្ឆ័យដោយ GP។ ពួកគេអាចធ្វើដូចនេះបានដោយការវាយតម្លៃរោគសញ្ញា ដែលបុគ្គលម្នាក់នៅតែជួបប្រទះ បន្ទាប់ពីបានជាសះស្បើយឡើងវិញពីជំងឺធ្ងន់ធ្ងរ។
ដើម្បីជួយគ្រប់គ្រង COVID រយៈពេលយូរ វាសំខាន់ក្នុងការកែសម្រួលជីវិតរបស់អ្នក ដើម្បីកុំឱ្យខ្លួនអ្នកអស់កម្លាំង។ សន្សំកម្លាំងរបស់អ្នក ហើយសម្រាកឱ្យបានញឹកញាប់។ រោគសញ្ញាមួយចំនួនអាចត្រូវបានជួយដោយការព្យាបាល។
តើមានសំណួរផ្សេងទៀតអំពី COVID ទេ? ទទួលបានភាពច្បាស់លាស់អំពី COVID
ប្រើ ឧបករណ៍ពិនិត្យរោគសញ្ញា COVID-19 និងឱសថព្យាបាលប្រឆាំងនឹងវីរុស ដើម្បីឱ្យបានដឹង ថាតើអ្នកត្រូវការស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្តដែរឬទេ។
ហៅបណ្តាញទូរសព្ទជំនួយជាតិស្តីពីវីរុសកូរ៉ូណា តាមលេខ 1800 020 080 នៅពេលណាក៏បាន ប្រសិនបើអ្នកត្រូវការដំបូន្មាន។
Last reviewed: July 2022